នារសៀលថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ អង្គប្រជុំបានប្រព្រឹត្តទៅដោយមានការបញ្ចាំខ្សែវីដេអូបូកសរុបលទ្ធផកការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ និងសេចក្តីរាយការណ៍របស់ប្រធាន និងតំណាងនាយកដ្ឋានអំពីទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២២ ព្រមទាំងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ និងមតិបូកសរុបរបស់ឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ៕ ប្រភព៖នាយកដ្ឋានព័ត៌មាន